សម្តេចម៉ែនសំអនអនុប្រធានគណបក្សប្រជាជនកម្ពុជាណែនាំដល់មន្ត្រីបក្សត្រូវចុះជំរុញពលរដ្ឋ អោយទៅធ្វើការផ្ទៀងផ្ទាត់និងចុះឈ្មោះដើម្បីទទួលបានសិទ្ធបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់

ការថ្លែងមានប្រសាសន៏របស់ សម្តេចអនុប្រធានគណបក្ស បែននេះ បានធ្វើឡើងក្នុងឪកាសសម្តេចអញ្ចើញ ផ្សាព្វផ្សាយសេចក្តីសម្រេច ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិលើកទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំ (ឆមាសទី១) និងទិសដៅសម្រាប់អនុវត្តបន្តប្រចាំ(ឆមាសទី២) ឆ្នាំ២០២៦ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្ត្រីថ្នាក់ដឹកនាំបក្សនៅក្នុងគណៈកម្មាធិការគណបក្សខេត្ត មន្ទីរ អង្គភាព និងមន្ត្រីគណបក្សនៅតាមឃុំ /សង្កាត់នៅទូទាំងខេតតផងដែរ ។
ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្ត សម្តេចកិត្តសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ចុះជួយមូលដ្ឋានបានល្អប្រសើរ លើគ្រប់វិសយ័ ទាំងការងារសន្តិសុខ និងជីវភាព របស់ពលរដ្ឋនៅគ្រប់មូលដ្ឋាន ។
ទាក់ទងទៅនឹងទិសដៅខាងមុខសម្ដេចប្រធានក្រុមការងារចុះជួយខេត្ត ក៏បានណែនាំដល់មន្ត្រីគណបក្សគ្រប់ឋានានុក្រមបន្តដឹកនាំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសចូលរួមធ្វើការទប់ស្អាត់បន្តបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online ខណះដែល ក្រុមប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online បានបំបែកខ្លួនទៅប្រកបរបរជាក្រុមតូចៗទៅតាមមូលដ្ឋាន។
ទាក់ទងទៅនិងទិសដៅឆ្ពោះកាន់ការបោះឆ្នោត សម្តេច ក៏បានណែនាំ ដល់មន្ត្រីបក្សត្រូវចុះអោយដល់មូលដ្ឋានដើម្បីស្វែងយល់ធ្វើការត្រួតពិនិត្យ លើអត្តសញ្ញ្ញាណបណ្ណ័សញ្ជាតិខ្មែរ និងណែនាំពួកគាត់ទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត និងរួមដោះស្រាយសេវាតម្រូវការ សេវាបំរើ ពិសេសជីវភាព ជូនពលរដ្ឋទៅតាមលទ្ធភាព ដែលអាចធ្វើបាន ។ ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *