ឯកឧត្តមបណ្ឌិតចាន់ដារ៉ុងរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទចុះពិនិត្យវាយតម្លៃការងារ ស្ថាបនាផ្លូវក្រាលកៅស៊ូពីរប្រភេទDBST១ខ្សែ២កំណាត់ប្រវែង៧ពាន់ម៉ែត្រនៅខេត្តស្វាយរៀង

  ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៏ជនបទ រួមនិងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឃន៏ជនបទខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះបានអញ្ជើញចុះពិនិត្យវាយតម្លៃការងារ ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាប្រភេទ DBST នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង  អនុវត្តដោយក្រុមហ៊ុន( លី ម៉េង)ខនស្រ្កាក់សិន&អ៊ឹមផតអិចផង ឯ.ក ប្រើប្រាស់ថវិកាជំពូក២១ ចំនួន១ខ្សែ ២កំណាត់ ប្រវែង៧ពាន់ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសាងខាងក្រាលដីល្បាលគ្រួស ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស់០.២សង្ទីម៉ែត្រ ក្នុងនោះកំណាត់ទី១ប្រវែង១ពាន់៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុងសង្កាត់បាទី ក្រុងបាវិត ឆ្ពោះទៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា និង កំណាត់ទី២ប្រវែង៥ពាន់៣០០ម៉ែត្រ សាងសង់លូមុខ២ចំនួន៣កន្លែង លូមុខ១ចំនួន៥កន្លែងស្ថិតនៅភូមិខ្នល់កែង និងភូមិប្រសប់លាក់ សង្កាត់បាទី ឆ្ពោះទៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។
  ថ្លែងមានប្រសាសន៏ក្នុងពេលចុះពិនិត្យ នាឪកាសនោះឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៏ជនបទ បានថ្លែងនូវការកោតសសើរក្រុមហ៊ុន(លី ម៉េង)ខនស្រ្កាក់សិន&អ៊ឹមផតអិចផត ឯ.ក ដែលបានស្ថាបនាផ្លូវបានល្អនិងត្រឹមត្រូវទៅតាមគម្រោង ដែលក្រុមហ៊ុនបានម៉ៅការសាងសង់ពីក្រសួង ។
  ជាមួយនោះដែរឯកឧត្តម រដ្ឋលេខាធិការ នូវបានណែនាំដល់ក្រុមការងារសា្ថបនាផ្លូវ ត្រូវរៀបចំបំពាក់ស្លាកសញ្ញា គូសគំនូសលើទ្រូងផ្លូវ ដើម្បីផ្តល់អោយអ្នកប្រើប្រាស់ផ្លូវងាយស្រួល ក្នុងការបើកបរយានយន្ត នៅពេលថ្ងៃនិងពេលយប់ សំដៅបញ្ជៀសការគ្រោះថ្នាក់ចរាចរបង្កដោយគ្មានស្លាកសញ្ញាសំគាល់ ។

Leave a Reply

Your email address will not be published. Required fields are marked *