រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ”ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៤ឆ្នាំ

រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តមម៉ែនវិបុល ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមប៉េងពោធិសា អភិបាលខេត្តស្វាយរៀងព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ(១៥ តុលា ២០១២-១៥ តុលា ២០២៦)ពិធីនេះក៏មានការនិមន្តនិងអញ្ជើញចូលរួម ព្រះសង្ឃមន្ត្រីអ្នកបុកដំណាក់ការកងកម្លាំងទាំងបីជុំវិញសាលាខេត្តផងដែរ។

សូមបញ្ជាក់ថានៅក្នុងកម្មវិធីនេះ ថ្នាក់ដឹកនាំខេត្តក៏បានប្រារព្ធពិធីចម្រើនព្រះបរិត្តថ្វាយគ្រឿងសក្ការៈបូជាចំពោះមុខព្រះភគ្រ័ព្រះឆាយាលក្ខណ៍និងរាប់បាទប្រគេនដល់ព្រះសង្ឃដាឆ្លងបង្សុកូលឧទ្ទិសមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ  សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *