ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីការពង្រឹងគុណភាពនិងសង្គតិភាពទិន្នន័យទេសចរណ៍

ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំបើក «សិក្ខាសាលាស្តីពីការ ពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍»(Workshop on Tourism Data Quality and Consistency)ដែលពិធីនេះ បានប្រារព្វរៀបចំឡើងនៅសាលប្រជុំសណ្ឋាគារទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមវត្តមាន ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក សេង សិលា អភិបាលរងខេត្ត តំណាង ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍,លោក លោកស្រី អភិបាលរងរាជធានី ខេត្ត ទាំង២៥ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, តំណាងមន្ទីរអង្គភាពជុំវិញខេត្តស្វាយរៀង, តំណាងសមាគមទេសចរណ៍វិស័យឯកជន ក្មួយៗសិស្សនិស្សិតជាច្រើននាក់ផងដែរ។
បន្ទាប់ពី លោកសេង សិលា អភិបាលរងខេត្តបានថ្លែងសុរន្ទកស្វាគមន៏ និងបញ្ជាក់ពីការប្រព្រឹត្តទៅលើវិសយ័ទេសចរណ៏ សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងជំរាប់ពីសក្តានុពលតំបន់ទេចណ៏ជូនអង្គសិក្ខាសាលាជាបន្តបន្ទាប់មក ឯកឧត្តម នាង ម៉ៅ បានថ្លែងបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីបទដ្ឋាន និងដំណើរការនៃការប្រមូល ចងក្រងជាមួយនឹងសង្គតិភាពទិន្នន័យ ភាពស៊ីចង្វាក់នៃប្រព័ន្ធស្ថិតិ ទេសចរណ៍ និងបញ្ជាបការយល់ដឹងស្តីពីទិន្នន័យធំ (Big Data) វិទ្យាសាស្ត្រទិន្នន័យ (Data Science) ទិន្នន័យទីតាំងចល័ត (MPD: Mobile Positioning Data) ក៏ដូចជាការថែរក្សាទិន្នន័យឌីជីថល ដើម្បី ពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការប្រមូល រៀបចំ ចងក្រង និងវិភាគទិន្នន័យ ដោយគោរពទៅតាម បទដ្ឋាន និងវិធីសាស្ត្រចងក្រងច្បាស់លាស់។បន្ថែមលើសពីនេះ ឯកឧត្តម នាង ម៉ៅ បានអំពាវនាវអង្គសិក្ខាសាលា ទាំងមូល ចូលរួមជាមួយក្រសួងទេសចរណ៍នូវយុទ្ធនាការក្រោមទិសស្លោក ចំនួន៣ រួមមាន៖ទី១៖ទិសស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!ទី២៖ ទិសស្លោករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទេសចរណ៍រីកលូត លាស់ក្នុងសន្តិភាពទី៣៖ ទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍ កម្ពុជា ម្នាក់ និង ទី៤៖ សូមចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅ ក្នុងរដូវកាលបៃតង៕
ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *