រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងផ្សព្វផ្សាយគម្រោងស្ដារនិងអភិវឌ្ឍន៍ព្រែកធម្មជាតិអូរស្មាច់

រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះបានប្រជុំផ្សព្វផ្សាយ គម្រោងស្ដារនិងអភិវឌ្ឍន៍ព្រែកធម្មជាតិអូស្មាច់ស្ថិតភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ។
លោកហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថាគម្រោង ស្ដារនិងអភិវឌ្ឍន៍ព្រែកធម្មជាតិអូស្មាច់ ដែលរដ្ឋបាលស្រុក និងផ្នែកពាក់ពន្ធ័ធ្វើការផ្សព្វផ្សាយនៅថ្ងៃនេះ គឺជាគំនិតដូចផ្ដើមរបស់ ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ក្នុងគោលបំណង ធ្វើការរក្សាទឹកសម្រាប់ផ្ដល់ឲ្យកសិករធ្វើការងារបង្កបង្កើនផល រក្សាការពារ និងបង្កើនជីវ:ចម្រុះធម្មជាតិ ដែលមាននៅក្នុងអាង ពិសេសនោះគឺពង្រីកបរិស្ថានធម្មជាតិ ដែលនៅជុំវិញក្រុង ឲ្យមានភាពស្រស់បំព្រងឡើងវិញ បន្ទាប់ពីព្រែកធម្មជាតិអូស្មាច់ ដីបានហូរច្រោះ ធ្វើអោយបរិស្ថានព្រែកសះរាក់ដោយអន្លើៗក្រោយពីគ្មានការជីស្ដារព្រែកឡើងវិញជាច្រើនទស្សវត្សកន្លងមក។
ស្ថិតក្នុងឪកាសចូលរួមស្តាប់ការផ្សាយផ្សាយគម្រោង ស្ថារនិងអភិវឌ្ឃន៏ព្រែកអូរស្មាច់ លោក គឹម វណ្ណា និងលោកស្រី សូរ ម៉ាលា រស់នៅភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ បានមានចំណាប់អារម្មណ៏ដោយសំដែងនូវការសប្បាយរីករាយ ដែលគម្រោងរបស់ខេត្ត បានធ្វើការអភិវឌ្ឍ នៅក្នុងតំបន់ អញ្ចឹងងាយស្រួលដល់ ពលរដ្ឋអាចធ្វើការងារបង្ករបង្កើនផលបាន អាចរកស៊ីបានទាំងអស់គ្នា ពោលគឺ កាលណាមានផ្លូវគឺ មានសង្ឃឹម មានផ្លូវកាលតែធំ ចំណូលយើងកាន់តែកើនឡើង ពួកយើងខ្ញុំនិងលះបង់ បើគម្រោងប៉ះមកលើដីខ្ញុំៗនិងប្រគាល់អោយ ដីនៅសល់ប៉ុន្មានពួកខ្ញុំនិងធ្វើការងារបង្កបង្កើនផលសម្រាប់ចិញ្ចឹមកូនចៅបន្ត ។សំឡេង………………
លោកស្រី យ៉ោក សុខា មេឃុំ កំពង់ចំឡង បានបញ្ជាក់ថា គម្រោងស្តារ និងអភិវឌ្ឍន៏ព្រែកអូស្មាច់នេះតាមគម្រោង រដ្ឋបាលខេត្ត និងស្រុក ជីស្តាបាតព្រែកប្រវែង រហូតដល់ទៅជាង២ពាន់ម៉ែត្រ និងធ្វើទំបន់ក្រវ៉ាត់ មានទទឹងខ្នងលើ ៨ម៉ែត្រ បូកនឹងជើងទេ រួមនិងធ្វើប្រឡាយអមតាមស្ថានភាពដីហែល ពី១៧ទៅ១៨ម៉ែត្ររួមនិងដាក់លូររំដោះចេញចូលមួយចំនួនទៀត ។

ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *