ថ្នាក់ដឹកនាំមន្ត្រីរាជការកងកំលាំងព្រះសង្ឃខេត្តស្វាយរៀងអញ្ជើញគោរពវិញ្ញាណក្ខន្ធសនាយចំណង់(វ៉ា មករា)ដែលបានពលីនៅសមរភូមិជួរមុខ

  ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ និងលោក លោកស្រីនៅក្នុងក្រុមប្រឹក្សាសង្កាត់ទាំង៧របស់ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី ១២ខែ តុលា ឆ្នាំ២០២៦ នេះបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព វីរយុទ្ធជន លោក វ៉ា មករា នាយចំណង់ ដែលបានពលីនៅសមរភូមិជួរមុខកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ។
    ស្ថិតនៅក្នុងពេលគោរពវិញ្ញាណក្ខន្ធ័ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ កងកំលាំងទាំង៣ និងក្រុមប្រឹក្សាក្រុង និងសង្កាត់ទាំង៧របស់ក្រុងស្វាយរៀង លោកស្រីយក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍សំណេះសំណាល ដោយនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពី សំណាស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិតពេជ្រ ចន្ធ័មុន្នី ឯមឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ជូនចំពោះលោកស្រី សេង សំណាង ភរិយាសពលោកវ៉ា មករា និងបុត្រ  ដែលកំពុងមានទុក្ខយ៉ាងទម្ងន់ដោយស្វាមី និងត្រូវជាឪពុក ដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារជាតិ ដែលចោរសៀមឈ្លានពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
   លោកស្រីបានបញ្ជាក់ថាការបូជាអាយុជីវិតរបស់ នាយចំណង់ វ៉ា មករា ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឈ្មោះរបស់លោកត្រូវបាន រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា បានចារទុកជាប្រវត្តិសាស្ត្រឲ្យមនុស្សជំនាន់ក្រោយ បានស្វែងយល់និងសិក្សាពីការធ្វើពលិកម្មរបស់លោកក្នុងបុព្វហេតុការពារជាតិ និងប្រជាជនកម្ពុជាឲ្យរស់នៅមានសេចក្តីសុខសាន្ត ពីពេលនេះនឹងទៅអនាគតផងដែរ ។
 លោកស្រី បានបញ្ជាក់បន្ថែមថា បើទោះជាស្វាមី និងជាឪពុក លោកបានបូជាអាយុជីវិត ក្នុងបុព្វហេតុកាលពីជាតិក្តី រាជរដ្ឋាភិបាលមិនបានបោះបង់ហើយ គ្មានគិតគូរគ្រួសាររបស់លោកស្រីនិងកូននោះទេ ជាក់ស្តែងថ្ងៃនេះរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តនិងផ្នែកពាក់ព័ន្ធ បានដឹកជញ្ជូន និងរៀបចំធ្វើបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា ឯគ្រួសារនិងអ្នកនៅរស់ក៏ត្រូវបានគិតគូរលើជីវភាពផងដែរ ដូច្នេះអ្នកនៅរស់ត្រូវថែទាំសុខភាព និងដឹកនាំកូនអោយបានសិក្សា ដើម្បីធ្វើជាមិត្តល្អ កូនល្អ ពលរដ្ឋល្អបន្តវេណការពារនិងធ្វើការអភិវឌ្ឍន៏ជាតិ។
  សូមបញ្ជាក់ថា សពនាយចំណង់ វ៉ា មករា  មានស្រុកកំណើត នៅក្នុង ភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង លោកជាកូនទី៣ក្នុងចំណោមបង្អូន៥បនាក់  ឪពុក ឈ្មោះ វ៉ា ជាង ម្តាយឈ្មោះសុខ សុន  ។

Leave a Reply

Your email address will not be published. Required fields are marked *