អភិបាលរងខេត្តស្វាយរៀង លោក ញ៉ែម សារី ក្នុងឪកាសបើកវិញ្ញាសារ ជូនដល់បេក្ខសមណសិស្សសញ្ញាបត្រធម្មវិនយ័ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក នៅក្នុងមណ្ឌលវត្ត(ជម្ពូប្រឹក្សា) មណ្ឌលវត្ត (ព្រៃឆ្លាក់) ក្រុងស្វាយរៀង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះបានស្នើដល់ បេក្ខសមណសិស្ស ទាំងអស់ត្រូវបញ្ចេញសមត្ថភាព ចំណេះដឹង ដែលបានសិក្សាអស់មួយរយះ ដើម្បីធ្វើការប្រឡងយកសញ្ញាបត្រ បន្តសិក្សាបន្ថែមនៅតាមគ្រឹះស្ថាននានាដែលព្រះអង្គបានពេញចិត្ត ពិសេសេផ្តល់កិតិ្តយសជូនញោម ប្រុស ញោមស្រី អាណាព្យាបាល គ្រួសារ ជូនលោកគ្រូ និងវត្តដែលព្រះអង្គបានគង់ស្នាក់អាស្រយ័នៅ ផងដែរ ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រាល់វិញ្ញាសារ ដែល បេក្ខសមណសិស្ស ធ្វើការប្រឡងនៅពេលនេះ គឺក្រសួង មិនបានចេញអោយខុស ពីមេរៀន ដែលបេក្ខសមណសិស្សបានសិក្សារៀនសូត្រនោះទេ ដូចនេះបេក្ខសមណសិស្ស ត្រូវពិចារណាអោយបានច្បាស់លាស់មុន និងធ្វើឆ្លើយលើវិញ្ញាសារទាំងនោះ ពីព្រោះ មេរៀន និងវិញ្ញាសាប្រឡងនិមួយៗ ដែលក្រសួងដាក់អោយបេក្ខសមណសិស្សធ្វើនិងឆ្លើយ មានរយះពេលកំណត់យ៉ាងច្បាស់លាស់ពោលគឺ (អ្នកចេះប្រឡងជាប់) ។
ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់ លោកគ្រូ អនុរក្ស និងមន្ត្រីពាក់ពន្ធ័ ត្រូវសហការត្រួតពិនិត្យបន្ថែមអោយបានគ្រប់សកម្មភាព រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងករណីមានសកម្មភាព មិនប្រក្រតីត្រូវធ្វើការទប់ស្កាត់អោយបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈសម្បត្តិផ្តល់ឪកាសជូនបេក្ខសមណសិស្សប្រឡងអោយមានសុវត្តិភាព ។
តាមរបាយការណ៏របស់មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានបញ្ជាក់ឲដឹងថា នៅក្នុងសម័យប្រឡងសញ្ញាបត្រធម្មវិនយ័ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ឆ្នាំសិក្សា២០២៥.២០២៥ ថ្ងៃនេះ មានបេក្ខសមណសិស្សដាក់ពាក្យសុំចូលប្រឡងចំនួន៤០០អង្គ/នាក់ ក្នុងនោះ មន្ទីរបានរៀបចំមណ្ឌលសម្រាប់ឲបេក្ខសមណសិស្សធ្វើការប្រឡងចំនួន២មណ្ឌល រួមមានមណ្ឌល វត្តជម្ពូប្រឹក្សា និងមណ្ឌល វត្តព្រៃឆ្លាក់ ស្មើនិង១៨បន្ទាប់ រួមមានថ្នាក់ត្រីចំនួន២១៧ អង្គ ថ្នាក់ទោចំនួន១២៥អង្គ និងថ្នាក់ឯកចំនួន ៥៨អង្គ ។ ចាម សុខា




