អគ្គនាយកបេឡាជាតិសន្តិសុខសង្គមណែនាំដល់រដ្ឋបាល មូលដ្ឋានចុះជំរុញពលរដ្ឋទៅធ្វើការចុះឈ្មោះជាសមាជិកប.ស.ស

អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ឯកឧត្តមបណ្ឌិតហេង សុផាន់ណារិទ្ធ បានស្នើដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ធ្វើការផ្សព្វផ្សាយខ្លឹមសារ នៃរបបសន្តិសុខសង្គមបន្តទៅកាន់មន្ត្រីក្រោមឱវាទ និងសមាជិកគ្រួសាររបស់ខ្លួន ព្រមទាំងជំរុញឲ្យពួកគេទៅធ្វើការចុះឈ្មោះជាសមាជិកប.ស.សនៅតាមសាខាប.ស.ស.ដែលនៅជិតបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមស្របតាមបទបញ្ញត្តិជាធរមាន។
ការថ្លែងនៅមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់បេឡាសន្តិសុខជាតិសង្គម រូបនេះបានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលស្រុក ក្រុង លោកមេឃុំ ចៅសង្កាត់ មន្ត្រីប៉ុស្តិ៍នគរបាល ឃុំ សង្កាត់ និងផ្នែកពាក់ព័ន្ធប្រមាណជាង២០០នាក់ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថារបបសន្តិសុខសង្គមនៅកម្ពុជាបានលិចជារូបរាងដំបូងតាំងពីទសវត្សរ៍១៩៤០ ក្នុងទម្រង់ប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា(ហឹបប្រាក់អន្តរវីជ្ជាជីវះ)ក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យហឹប នេះត្រូវបានបំផ្លាញចោលទាំងស្រុង។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានស្ដារប្រព័ន្ធសន្តិសុខសង្គមឡើងវិញ ដោយចាប់ផ្ដើមពីរបបប្រាក់សោធនវត្តមន្ត្រីសាធារណៈ និងការគាំពារផ្នែកសុខភាពកម្មករនិយោជិត។ ចាប់ពីឆ្នាំ២០០២រហូតដល់ឆ្នាំ២០១៩ ច្បាប់របបសន្តិសុខសង្គមថ្មីត្រូវបានអនុម័តដោយពង្រីកវិសាលភាពគ្របដណ្ដប់ប្រជាជនទាំងអស់ និងប្ដូរឈ្មោះទៅជាបេឡាជាតិសន្តិសុខសង្គមប.ស.ស ដើម្បីធានាការអនុវត្តរបបសន្តិសុខសង្គមឲ្កាន់តែពេញលេញស្របតាមការវិវត្តន៍សេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងគោលនយោបាយអាណិតទី ៧របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត របបសន្តិសុខសង្គម ប.ស.ស បានកំពុងអនុវត្តនាបច្ចុប្បន្នរួមមាន ផ្នែកហានិភ័យការងារដាក់ឲ្យអនុវត្តសម្រាប់វិស័យឯកជននៅឆ្នាំ ២០០៨ និងបានពង្រីកដល់វិស័យសាធារណៈនៅឆ្នាំ២០២១ ផ្នែកថែទាំសុខភាព បានដាក់អោយអនុវត្តសម្រាប់វិសយ័ឯកជននៅឆ្នាំ២០១៦ និងពង្រីកដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជននៅឆ្នាំ២០១៨ ផ្នែកសោធន បានដាក់អោយអនុវត្តសម្រាប់វិសយ័ឯកជននៅក្នុងខែកក្កដា ឆ្នាំ២០២២ ផ្នែកថែទាំសុខភាពរបបភាគទានស្នគ្រ័ចិត្ត បានពង្រីកវិសាលដល់បុគ្គលិកស្វយ័និយោន៏ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស នៅឆ្នាំ២០២៣ ដោយឡែកផ្នែកនិកម្មភាពការងារសម្រាប់វិសយ័ឯកជននៅមិនទាន់អនុវត្តដោយស្ថិតនៅក្នុងតំណាក់កាលសិក្សា។

Leave a Reply

Your email address will not be published. Required fields are marked *