ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយទាបខេត្តស្វាយរៀងបានជំរុញដល់លោកគ្រូ អ្នកគ្រូអាជ្ញាធរដែនដី ពិសេសមាតាបិតាអាណាព្យាបាលបង្កើតការអប់រំសិស្សនុសិស្ស និងកូនចៅឲ្យប្រព្រឹត្តតែអំពើល្អសំដៅបញ្ជៀសពួកគេឲ្យនៅឆ្ងាយ ពី គ្រឿងញៀន និងអបាយជាមុខជាច្រើនទៀតដែលសង្គមជាតិបានហាមឃាត់។
ការថ្លែងនិងមានប្រសាសន៍ លើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍បែបនេះបានធ្វើឡើងក្នុងឱកាសឯកឧត្តមនាយឧត្តមសេនីយ៍អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ)នៅវិទ្យាល័យហ៊ុនសែនស្វាយរំពារស្រុកស្វាយទាប ខេត្តស្វាយរៀងថ្ងៃទី ៨ ខែមីនាឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី មន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះស្រុក មន្ត្រីថ្នាក់ដឹកនាំ នៅក្នុង ស្ថាប័ននានាក្នុងស្រុកឃុំប្រមាណជាង៥០០នាក់ផងដែរ។
ឯកឧត្តមនូវបានណែនាំបន្ថែមដល់លោកគ្រូអ្នកគ្រូមាតាបិតាអាណាព្យាបាលនិងរដ្ឋបាលមូលដ្ឋានត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ពិសេសសហការរាយការណ៏ជាបន្ទាន់ ក្នុងករណីមូលដ្ឋានមួយចំនួននៅក្នុងខេត្ត មានសកម្មភាព មិនប្រក្រតី ក្នុងពេលមន្ត្រីមានសមត្ថកិច្ចចុះធ្វើរដ្ឋបាលរកមុខសញ្ញា ឆរបោកតាមប្រពន្ធ័អនឡាញ ។
ដើម្បីរក្សាបានវប្បប្រពៃណីដ៏ផូរផង់របស់ជាតិដែលបុព្វបរុសបន្សល់ទុកនៅក្នុងសាសនា និងនៅក្នុងទំនៀបទម្លាប់ប្រចាំថ្ងៃតាមរយះប្រើប្រាស់ និងស្លៀកពាក់ ឯកឧត្តម ស្នើដល់លោកគ្រូអ្នកគ្រូអ្នកណាព្យាបាលមាតាបិតាគ្រូបាអាចារ្យ ត្រូវធ្វើគំរូក្នុងការស្លៀកពាក់ឬរៀបចំពិធីអ្វីមួយអោយត្រូវនឹងការណែនាំរបស់ក្រសួងពាក់ព័ន្ធដើម្បីបង្ហាញដល់កូនចៅជំនាន់ក្រោយយកគំរូតាមក៏ដូចជាបន្តថែរក្សាវប្បធម៌ដែលមាននៅក្នុងសង្គមខ្មែរបច្ចុប្បន្នអោយរស់នៅនិងជាប់ដិតដានក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូប ខណៈដែនវប្បធម៌ពាលាអាវាសែរបស់ប្រទេសជិតខាងបាននឹងកំពុងសាបព្រោះមកលើសង្គមកម្ពុជាតាមរយៈបងប្អូនបងធំដឹកនាំប្រព្រឹត្ត មិនគប្បីដូចបច្ចុប្បន្ននេះ។
ទន្ទឹមនិងនោះដែរ ឯកឧត្តមសៅ សុខា ក៏បានស្នើដល់មន្ត្រីមានសមត្ថកិច្ចពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើការឆ្លើយតបរាល់សេវាតម្រូវការជូនពលរដ្ឋឲ្យបានទាន់ពេលវេលាសំដៅបង្កើនជំនឿពលរដ្ឋឆ្ពោះទៅកាន់ការបោះឆ្នោតនៅពេលខាងមុខផងដែរ ។ ចាម សុខា








