រដ្ឋបាលខេត្តស្វាយរៀងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្លឹបកីឡាប្រដាល់        

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងរួមនិងម្ចាស់អំណោយ នៅថ្ងៃចុងសប្តាហ៏នេះ បានអញ្ជេីញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្លឹបប្រដាល់វ៉ៃគោគុនខ្មែរ ស្ថិតនៅក្នុងទីតាំងបរិវេណស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
 ពិធីនេះក៏មានការអញ្ជេីញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ពន្ធមួយចំនួនទៀត។
    តំណាងអ្នកម៉ៅការសំណង់បានបញ្ជាក់ថា ក្លឹបប្រដាល់ (វ៉ៃគោគុនខ្មែរ)នេះមានបណ្តោយ ២០ម៉ែត្រទទឹង១៨ ម៉ែត្រ ឧបត្ថម្ភថវិកាស្ថាបនារបស់លោកឧកញ្ញ៉ា សុខ រ៉ាដូរ ប្រមាណ៤ទៅ៥ម៉ឺនដុល្លា ក្រោយពីស្ថាបនារួចក្លឹបផ្តល់អោយយុវជនក្នុងនិងក្រៅខេត្តចូលហ្វឹកហាត់បាន។
 សូមជម្រាបជូនថា ទៅថ្ងៃអនាគត​ ក្រោយបញ្ចុះបឋមសិលា និងបេីកឱ្យដំណេីរការនៅពេលខាងមុខ ខេត្តស្វាយរៀងនឹងមានក្លឹបប្រដាល់មួយដែលឈ្មោះថា វ៉ៃគោគុនខ្មែរ​ ព្រោះថាកីឡាប្រដាល់នេះ​ មិនត្រឹមតែជាសិល្បៈការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាមរតកវប្បធម៌របស់កម្ពុជាដ៏មានតម្លៃ និងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់យុវជនទាំងផ្នែកស្មារតី និងរាងកាយផងដែរ រួមមានផ្តល់នូវសុខភាពល្អ រាងកាយរឹងមាំ ពង្រឹងវិន័យ និងសីលធម៌នៅក្នុងក្លឹប ជៀសឆ្ងាយពីអំពេីអបាយមុខ ផ្សេង ៗ ដូចជា ជៀសឆ្ងាយពីការបញ្ហាគ្រឿងញៀន ក្មេងទំនេីងជាដេីម ដោយងាកមកចូលរួមក្នុងវិស័យកីឡាគុណខ្មែរនេះ។
ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *