អភិបាលរងខេត្តស្វាយរៀងសំណូមពរដល់ថ្នាក់ដឹកនាំសាសនាបង្កើនការអប់រំលើកកម្ពស់សិលធម៏ដើម្បីរួមកសាងសង្គមមួយដែលមានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត   

អភិបាលរងខេត្តស្វាយរៀង លោកស្រីយស់ ស៊ីណាត នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសំណូមពរដល់ថ្នាក់ដឹកនាំសាសនា មន្ត្រីមានសមត្ថកិច្ច និងផ្នែកពាក់ពន្ធ័ ត្រូវបង្កើនការអប់រំលើកកម្ពស់សិលធម៏ជូនដល់ពលរដ្ឋ ពិសេសយុវជន ដើម្បីរួមកសាងសង្គមមួយមានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
 ការថ្លែងនិងមានប្រសាសន៏របស់មន្ត្រីខេត្តបែបនេះបានធ្វើឡើង ក្នុងឱកាសលោកស្រីអញ្ជើញ ថ្លែងក្នុងទិវាអន្តរសាសនាប្រឆាំងការជូនដូរមនុស្សក្រោមប្រធានបទ(គ្រប់សាសនាកម្ពុជារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា)ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំរបស់សាលាខេត្តស្វាយរៀងដោយមានការនិមន្តនិងអញ្ជើញពីមន្ត្រីសង្ឃ ថ្នាក់ដឹកនាំសាសនានានា តំណាង មន្ទីរ អង្គភាព លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណជាង៤០០នាក់ផងដែរ។
   លោកស្រីបានបញ្ជាក់ថាអំពើជួញដូរមនុស្ស នៅកម្ពុជាគឺជាប្រធានបទ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងតាមគ្រប់រូបភាព ឆ្លើយតបទៅនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនាមព្រះសង្ឃ ថ្នាក់ដឹកនាំសាសនា និងមន្ត្រីសមត្ថកិច្ចត្រូវបង្កើនការអប់រំ ពិសេសចុះប្រាស្រយ័ទំនាក់ទំនងល្អ នៅតាមមូលដ្ឋាន តាមគ្រួសារដែលប្រឈមទៅនឹងការរស់នៅក្នុងភាពប្រថុយប្រថាន ពីព្រោះក្រុមដែលរស់នៅក្នុងភាពប្រថុយប្រថាន ជាមុខសញ្ញាដែលជនខិលខូចងាយស្រួល ក្នុងអូសទាញ តាមរយៈសន្យាផ្ដល់ការងារឲ្យធ្វើ ឬនាំអោយទៅធ្វើការងារដែលងាយនឹងទទួលផល ដើម្បីបញ្ជៀសពួកគេកុំអោយចាញ់បោកបន្តទៅទៀត ពីព្រោះកន្លងមករូបភាពនេះពលរដ្ឋតែងតែជួបរឿងនេះញឹកញាប់នៅក្នុងសង្គមជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *