ព័ត៌មានជាតិ រដ្ឋបាលស្រុករមាសហែកខេត្តស្វាយរៀងចុះជួយសាងសង់ផ្ទះនិងផ្តល់ថវិកាគ្រឿងហូបចុកជូនដល់វីរៈកងទព័ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ខេត្តស្វាយរៀង រួមនិង មន្ត្រីសាលាឃុំអង្គប្រស្រែ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បាននាំយក ថវិកា និងគ្រឿងឧបភោគ បរិភោគ របស់រដ្ឋបាលស្រុក សាលា ឃុំ និងវត្តត្រពាំងត្រាវ មកចូលរួមជាមួយ លោក ព្រិន្ទបាលទោ ជៃ សុខខេង បច្ចុប្បន្ន ឈរជើងការពារព្រំដែនទិសខេត្តព្រះវិហារ ដែលបានច្បាប់មកសាងសង់ផ្ទះអោយគ្រួសារប្រពន្ធកូនស្នាក់នៅ ។ សូមរំលឹកថាលោកព្រិន្ទបាលទោ ជៃ សុខខេង ប្រពន្ធ ឈ្មោះ ចាម សុធា កូនរស់នៅក្នុងបន្ទុកចំនួន ២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ បច្ចុប្បន្នរស់ នៅក្នុងភូមិ ញរ ឃុំញរ ស្រុកកំពុងរោទិ៍ ដោយស្ថានភាពគ្រួសារ មិនមានអំណោយផលល្អ ដោយប្រពន្ធលោក បានរងគ្រោះថ្នាក់ចរាចរណ៏ ពិការសុខភាព ហើយមិនអាចបន្តការងារនិងប្រកបរបបចិញ្ចឹមជីវិតបានដូចជនដ៏ទៃទៀតពុំបាននោះ លោកក៏សម្រេចចិត្តរុះរើផ្ទះចាស់ដឹកយកមកសង់ផ្ទះនៅក្នុង ភូមិរំដេញ ឃុំអង្គប្រស្រែ ក្នុងស្រុករមាសហែក ដើម្បីអោយប្រពន្ធ កូន ស្នាក់នៅ និងផ្ញើអោយឪពុក ម្តាយ ជួយមើលថែទាំ និងផ្តល់អាហារូបត្ថម្ភ ខណៈដែលលោកជាប់ភារៈកិច្ច ការពារបូរណៈភាពទឹកដីទិសភាគខាលិច ។ លោក ព្រិន្ទបាលទោ ជៃ សុខេង ជួសមុខអោយគ្រួសារ និងកូនបានមានចំណាប់អារម្មណ៏ ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាល ស្រុក ឃុំ ព្រះសង្ឃ ពិសេសបងប្អូនពលរដ្ឋក្នុងមូលដ្ឋានដែលបាននាំថវិកា គ្រឿងហូបចុក ពិសេសកំលាំងកាយចិត្តមកចូលរួមជួយសាងសង់ផ្ទះអោយគ្រួសារ ប្រពន្ធកូនបានស្នាក់នៅនៅថ្ងៃនេះ។ សំឡេង………………. សូមបញ្ជាក់ថាអំណោយដែលរដ្ឋបាលស្រុក សាលាឃុំ អង្គប្រស្រែ និងព្រះសង្ឃផ្តល់ដល់វរៈកងទព័ រួមមានអង្ករ៥០គីឡូក្រាម មី ១កេះ ត្រីខមួយយួរ ភេសជ្ជៈ១កេះ គ្រឿងទេស១កញ្ចប់ និងថវិកា បច្ចយ័ចំនួន៥សែនរៀល ។ adminMay 14, 2026May 14, 2026
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តស្វាយរៀង នារសៀលថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម… March 4, 2026March 4, 2026
ក្រសួងអភិវឌ្ឍន៏ជនបទបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ប្រភេទDBST១ខ្សែប្រវែង៤ពាន់ម៉ែត្រនៅខេត្តស្វាយរៀង ផ្លូវលំជនបទ ក្រាលកៅស៊ូ ២ជាន់ប្រភេទDBST ប្រវែង៤ពាន់ម៉ែត្រ ទទឹងផ្លូវប្រវែង ៧ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយគ្រួសម្ខាងៗ១ម៉ែត្រ កម្រាស់ ២តឹក ១ខ្សែបន្ថែមទៀត ស្ថិតនៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុក ចន្ទ្រា… June 25, 2026June 25, 2026
ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីការពង្រឹងគុណភាពនិងសង្គតិភាពទិន្នន័យទេសចរណ៍ ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំបើក «សិក្ខាសាលាស្តីពីការ ពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍»(Workshop on Tourism Data Quality and Consistency)ដែលពិធីនេះ… August 15, 2026August 15, 2026