ឯកឧត្តមហេងសួរអញ្ជើញប្រគល់សញ្ញាបត្រដល់សិស្ស និស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជ្ជាជីវះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ ក្នុងចំណោមសិស្ស-និស្សិតដែលបានសិក្សាចំនួន២ពាន់ ៧២៥នាក់រួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១,២,៣,សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសនិងបរិញ្ញាបត្របច្ចេកទេស។ថ្លែងមានប្រសាសន៏នាឪកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៏សំណេះសំណាលដោយសម្តែងនូវការអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភី និងជាសមិទ្ធផលថ្មីដែលប្អូនៗបានខិតខំរៀនសូត្រ…
