ឯកឧត្តមប៉េងពោធិសាអញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តបល្ល័ង្កជាស្រុករមាសហែកខេត្តស្វាយរៀង

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីនេះក៏មានការ និមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអនុប្រធានមន្ទីរនានាជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុកសប្បុរសជន លោកគ្រូអ្នកគ្រូសិស្សានុសិស្សលោកយាយលោកតានិងបងប្អូនពលរដ្ឋនៅក្នុងភូមិ ឃុំ និងស្រុកផងដែរ។
ថ្លែងមានប្រសាសន៍នាឪកាសនោះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត នូវបានសំដែងកោតសរសើរចំពោះស្នាព្រហស្បតិ៍ ពិសេសការចូលរួមរបស់សប្បុរសជនក្នុងនិងក្រៅខេត្ត ក្នុងការជួយកសាងស្ថាបនាសមិទ្ធផលថ្មីៗ ជាមួយនឹងព្រះចៅអធិការវត្តក៏ដូចនិងរាជរដ្ឋាភិបាល តម្កល់ទុកនៅទីនេះ សម្រាប់បម្រើបម្រាស់ក្នុងវិស័យព្រះពុទ្ធសាសនារបស់ជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តនូវបានអំពាវនាវដល់ពលរដ្ឋព្រះសង្ឃអាចារ្យគណៈកម្មការវត្តត្រូវបន្តថែរក្សាសមិផលទាំងនេះឲ្យបានគង់វង្សសម្រាប់កូនចៅប្រើប្រាស់នូវដំណរក្រោយៗទៀត សកម្មចូលរួមធ្វើការផ្សព្វផ្សាយផលប៉ះពាល់ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅ យុវជន និងកុមាររបស់យើង ផ្សព្វផ្សាយអប់រំ គោរពច្បាប់ចរាចរណ៍ តាមកម្មវិធីបុណ្យផ្សេងៗ។
ផ្សារភ្ជាប់និងកម្មវិធីបុណ្យនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកបច្ច័យមួយចំនួនបន្តកសាងវត្ត និងចែកផ្តល់អំណោយជូនដល់យាយជីតាជីពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ៕
ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *