ផ្លូវលំជនបទ ក្រាលកៅស៊ូ ២ជាន់ប្រភេទDBST ប្រវែង៤ពាន់ម៉ែត្រ ទទឹងផ្លូវប្រវែង ៧ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយគ្រួសម្ខាងៗ១ម៉ែត្រ កម្រាស់ ២តឹក ១ខ្សែបន្ថែមទៀត ស្ថិតនៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ឆ្ពោះទៅខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម ក្នុងតំបន់ ដី និងផ្ទះសប្បទានសេដ្ឋកិច្ច ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទនេះ រៀបចំបើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមវត្តមាន ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ និង លោក ឌុច គន្ធា អភិបាលរងខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងលោកអភិបាលអភិបាលស្រុកចន្ទ្រា លោកមេឃុំ មេភូមិ និងបងប្អូនពលរដ្ឋប្រមាណជាង១០០នាក់ផងដែរ។
តំណាងអោយក្រុមហ៊ុន លឹមមេង លោក សុខ សំអុល បានបញ្ជាក់ថា ផ្លូវមួយខ្សែ ដែលក្រសួងអភិវឌ្ឃន៏ជនបទបើកកាដ្ឋានស្ថាបនានេះ មានប្រវែង៤ពាន់ម៉ែត្រ គឺជាផ្លូវប្រភេទ DBSTក្រាលកៅស៊ូ២ជាន់ ប្រវែងទទឹងផ្លូវមាន៧ម៉ែត្រ និងជញ្ចើមសងសាងក្រាលគ្រួសក្រហម ទទឹងម្ខាងៗប្រវែង១ម៉ែត្រប៉ែត នៅក្នុងនោះគម្រោងមានសាងសង លូ៦កន្លែង មានផ្លាកសញ្ញា៦ បង្គោលសុត្ថិភាព២៤ ស្លាកព័ត៍មាន ១ ហើយរយៈពេលសាងសងមានចំនួន ៣៦៥ថ្ងៃ គឺ១ឆ្នាំ គិតចាប់ពីថ្ងៃបើកការដ្ឋានទៅ ។
ថ្លៃងមានប្រសាសន៍នាឱកាសនោះក្នុងនាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង បានបញ្ជាក់ថា តំបន់ជនបទគឺជាគោលដៅអាទិភាព នៃនយោបាយបញ្ជាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ជនបទលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបប្រវន្ត័ មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងថ្ងៃនេះយើងទាំងអស់គ្នាដែលជាមន្ត្រីរាជការ ពលរដ្ឋ នៅខេត្តស្វាយរៀង បានទទួលសមិទ្ធផលថ្មីគឺផ្លូវ១ខ្សែបន្ថែមទៀត បន្ទាប់ពីនៅតំបន់នេះពុំដែលធ្លាប់មានផ្លូវសម្រាប់ប្រើប្រាស់។
ឯកឧត្តមបានបញ្ជាក់ថាស្វាយរៀងក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចបានផ្ដល់ប្រព័ន្ធ គមនាគមន៏ នៅគ្រប់ស្រុកក្រុងទាំង៨ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល ពិសេស នៅពេលថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតបានបន្តផ្ដល់ប្រព័ន្ធគមនាគមន៍តាមរយៈមូលនិធិឃុំ សង្កាត់ប្រចាំឆ្នាំ និងក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសថ្ងៃនេះយើងបានផ្លូវថ្មីសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាសក្ខីភាព ។
ស្ថិតក្នុងពេលចូលរួមបើកការដ្ឋាន នាឪកាសនោះតំណាងពលរដ្ឋភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា បានមានចំណាប់អារម្មណ៏ដោយគោរពសំដែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលបញ្ចុះគ្រឿងចក្រស្ថាបនាផ្លូវឆ្លងកាត់ភូមិដ្ឋានសម្រាប់ពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះកន្លងមកប្រឈមកង្វះផ្លូវប្រើប្រាស់និងដឹកជញ្ជូនកសិផលពីតំបន់មួយទៅតំបន់មួយទៀត ។
សូមបញ្ជាក់ថាផ្លូវដែលក្រុមការងារក្រសួងស្ថាបនានេះ គឺជាជំហាន២ ខណៈដែលជំហាន១ក្រុមការងាររបស់ក្រសួងបានដាក់អោយពលរដ្ឋប្រើប្រាស់ ធើ្វដំណើរនិងដឹកសកិផលទៅកាន់តំបន់មួយចំនួននៅក្នុងភូមិសាស្ត្រឃុំ ពិសេសឆ្ពោះទៅកាន់ព្រំដែនកម្ពុជាវៀតណាមជាបណ្តើរៗហើយ ។ ចាម សុខា





