សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យគោកព្រីង និងសាលាបឋមសិក្សាស្វាយប្រហូត ឃុំស្វាយអង្គស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៦នេះបានរៀបចំតាំងពិពណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៥.២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីអមទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំគោកព្រីង ស្រុកស្វាយជ្រំ លោក ម៉ែន អេង អភិបាលរងខេត្ត និង លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី នៅក្នុងមន្ទីរ អង្គភាព ពាក់ព័ន្ធ លោកអភិបាលស្រុកស្វាយជ្រំ លោកមេឃុំ លោកគ្រូ អ្នកគ្រូសិស្សានុស្សសិស្ស មាតា បិតា និងអាណាព្យាបាលសិស្សប្រមាណជាង៥០០នាក់ផងដែរ។
លោកគង់ សារិន នាយកវិទ្យាល័យគោកព្រីង បានបញ្ជាក់អោយដឹងថា ការតាំងពិពណ៌របស់សាលាបឋមសិក្សាស្វាយប្រហូត និងវិទ្យាល័យគោកព្រីងនៅថ្ងៃនេះ ក្នុងគោលបំណងដាក់បង្ហាញពីស្នាដៃថ្មីៗនៃការស្រាវជ្រាវ ក្នុងរបបកំហើញរបស់សិស្ស ដែលបានសិក្សានៅក្នុងកម្មវិធីសិក្សាថ្មីនៃសាលាជំនាន់ថ្មីបច្ចុប្បន្ន ហើយការតាំងពិពណ៌នៅថ្ងៃនេះដែរ មានរបបគំហើញថ្មីៗចំនួនជាង៣០០គំរូ ដើម្បីអោយទស្សនិកជនទស្សនា។
ថ្លែងមានប្រសាសន៍សំណេះសំណាលនៃឱកាសនោះឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ បានសំដែងអបអរសាទរចំពោះសាលារៀនជំនាន់ថ្មី នៃសាលាបឋមសិក្សាស្វាយប្រហូត និងវិទ្យាល័យគោកព្រីង ដែលបានបង្កើតព្រឹត្តិការណ៍នៃការតាំងពិពណ៌របបគម្ហើយថ្មីនៃការសិក្សា្រស្រាវជ្រាវរបស់សិស្សានុសិស្សនាថ្ងៃនេះ។
ឯកឧត្តមបានបញ្ជាក់ថាសមិទ្ធកម្ម ដែលសិស្សានុសិស្ស នៃសាលាជំនាន់ថ្មី គឺជាសមិទ្ធផលនៃគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលឆ្ពោះទៅធ្វើការ បណ្ដុះបណ្ដាលធនធានមនុស្សក្នុងរបត់ថ្មីដើម្បីបន្តការពាង កសាង និងអភិវឌ្ឍន៍ជាតិពីបច្ចុប្បន្ននិងទៅអនាគត។
ទន្ទឹមនិងនោះដែរ ឯកឧត្តម ង៉ោ សុវណ្ណ ក៏បានអំពាវនាវដល់មាតា បិតា និងអាណាព្យាបាលសិស្សត្រូវបញ្ជូនកូនចៅដល់អាយុអោយចូលសិក្សាឲ្យបានគ្រប់ៗគ្នាដោយចាត់ទុកសាលារៀនរបស់រដ្ឋ គឺជាសាលាដែលល្អពិសេសសាលាជំនាន់ថ្មី ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា បាននិងកំពុងពង្រីកបន្ថែមឲ្យបានគ្រប់ខេត្តក្រុងទូទាំងប្រទេស ដើម្បីឲ្យកូនខ្មែរគ្រប់រូបបានចូលសិក្សារៀនសូត្រយកចំណេះដឹងទៅធ្វើការអភិវឌ្ឍន៏ខ្លួនឯងនិងសង្គមជាតិ ។ចាម សុខា









