អភិបាលរងខេត្តស្វាយរៀង លោកស្រីយស់ ស៊ីណាត នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសំណូមពរដល់ថ្នាក់ដឹកនាំសាសនា មន្ត្រីមានសមត្ថកិច្ច និងផ្នែកពាក់ពន្ធ័ ត្រូវបង្កើនការអប់រំលើកកម្ពស់សិលធម៏ជូនដល់ពលរដ្ឋ ពិសេសយុវជន ដើម្បីរួមកសាងសង្គមមួយមានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការថ្លែងនិងមានប្រសាសន៏របស់មន្ត្រីខេត្តបែបនេះបានធ្វើឡើង ក្នុងឱកាសលោកស្រីអញ្ជើញ ថ្លែងក្នុងទិវាអន្តរសាសនាប្រឆាំងការជូនដូរមនុស្សក្រោមប្រធានបទ(គ្រប់សាសនាកម្ពុជារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា)ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំរបស់សាលាខេត្តស្វាយរៀងដោយមានការនិមន្តនិងអញ្ជើញពីមន្ត្រីសង្ឃ…