ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំប្រជុំពិនិត្យនិងវាយតម្លៃលើការរៀបចំគ្រប់គ្រង               ​​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅដែនសមត្ថកិច្ចរបស់មន្ទីរ/អង្គភាពនានាក្នុងខេត្តស្វាយរៀង

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនិងរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំពិនិត្យនិងវាយតម្លៃលើការរៀបចំគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅដែនសមត្ថកិច្ចរបស់មន្ទីរ/អង្គភាពនានាក្នុងខេត្តស្វាយរៀង ក្នុងគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវទិន្នន័យប្រែប្រួលកើនឡើង ឬថយចុះ នៃទ្រព្យសម្បត្តិរដ្ឋរបស់គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ/អង្គភាព និងថ្នាក់មូលដ្ឋាននានាជុំវិញខេត្ត ឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ សំដៅពង្រឹងតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ថែរក្សា ក៏ដូចជាប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ (ទាំងចលនទ្រព្យ និងអចលនទ្រព្យ) ស្របតាមច្បាប់ និងស្តង់ដារបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដើម្បីពិភាក្សាដោះស្រាយលើរាល់បញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមកផងដែរ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំធំរបស់សាលាខេត្តក្រោមវត្តមាន លោក កង វណ្ណារ៉ូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ។

  ថ្លែងមានប្រសាសន៏នាឪកាសនោះឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានសំដែងអបអរសារទរចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលកន្លងមកបានគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋប្រកបដោយតម្លាភាព និងមិនត្រូវបានកត់សម្គាល់

ធ្វើអោយដំណើរការនិងប្រតិបត្តការ ការងារជំនាញមានប្រសិទ្ធភាពតាមរយះប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។

    ទាក់ទងទៅនិងការងាររៀបចំផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិរដ្ឋថ្ងៃនេះ ឯកឧត្តម អគ្គនាយករង បានស្នើដល់មន្ត្រីពាក់ពន្ធ័ ត្រូវពិភាក្សា លប់ ឬ ក៏ចុះបញ្ជីវត្ថុនោះដែលមានគុណភាពបន្តបំរើបាន និងវត្ថុណាដែលមិនគម្បីចុះបញ្ជី គួរធ្វើរបាយការណ៏សុំទៅថ្នាក់ដឹកនាំដើម្បីលុបចេញពីបញ្ជី ពីព្រោះការដែលមន្ទីរ អង្គភាព ឬសាលា ស្រុក សាលាក្រុង ឃុំ សង្កាត់បន្តរក្សាទុកដាក់នៅក្នុងបញ្ជីសារពើភណ្ឌ័ ពីព្រោះវត្ថុ ឬសម្ភារៈទាំងនោះប្រើមិនបាននាំអោយពិបាកគ្រប់គ្រង់ ពិសេសចង្អៀតកន្លែងទុកដាក់ផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *