គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង   

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១ តុលា ឆ្នាំ២០២៦នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមវត្តមាន ឯកឧត្តម ម៉ែន វិបុល សមាជិកគគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មាធិការគណបក្សខេត្ត ស្រុក ក្រុង និងក្រុមភ្នាក់ងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងចំនួន១៧៦នាក់ផងដែរ ។
   ថ្លែងមានប្រសាសន៏បើកវគ្គនាឪកាសនោះ ឯកឧត្តម ម៉ែន វិបុល សមាជិកគគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានសំដែងអបអរសាទរចំពោះ លោកគ្រូ អ្នកគ្រូ នៅក្នុងគណៈកម្មារៀបចំបោះឆ្នោតខេត្ត និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើ្ចញមកឧទ្ទេសនាម និងបង្រៀន​ពីរបៀបរបបក្នុងកិច្ចការសង្កេតការ នៃដំណើរការបោះឆ្នោត ជូនដល់សមាជិក សមាជិកា អ្នកសង្កេតការមកពីគ្រប់មូលដ្ឋានក្នុងខេត្ត  ។
  ក្នុងនាមគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ម៉ែន វិបុល បានណែនាំដល់ លោក លោកស្រី ជាអ្នកសង្កេតការណ៏ ត្រូវគោរពវិនយ័សិក្សារៀនសូត្រអោយបានទៀងទាត់ និងត្រងស្តាប់ កត់ត្រា លើគ្រប់ឯកសារដែលក្រុម​គ្រូ ឧទ្ទេស ដើម្បីយកទៅអនុវត្តអោយត្រូវនិងគោលការ បោះឆ្នោត បញ្ជៀសរាលបាតុភាពមិនប្រក្រតីដោយប្រការណាមួយ ។
    សូមបញ្ជាក់ថាខេត្តស្វាយរៀង បច្ចុប្បន្នក្រៅពីគណបក្សប្រជាជនកម្ពុជា នូវមានចំនួន ១១ គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីសុំធ្វើសកម្មភាពនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ។

Leave a Reply

Your email address will not be published. Required fields are marked *