អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ឯកឧត្តមបណ្ឌិតហេង សុផាន់ណារិទ្ធ បានស្នើដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ធ្វើការផ្សព្វផ្សាយខ្លឹមសារ នៃរបបសន្តិសុខសង្គមបន្តទៅកាន់មន្ត្រីក្រោមឱវាទ និងសមាជិកគ្រួសាររបស់ខ្លួន ព្រមទាំងជំរុញឲ្យពួកគេទៅធ្វើការចុះឈ្មោះជាសមាជិកប.ស.សនៅតាមសាខាប.ស.ស.ដែលនៅជិតបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមស្របតាមបទបញ្ញត្តិជាធរមាន។ការថ្លែងនៅមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់បេឡាសន្តិសុខជាតិសង្គម រូបនេះបានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ…