ឯកឧត្តមអភិបាលខេត្តស្វាយរៀងប្រគេនថវិកានិងសម្ភារ:ដល់វត្តចំនួន៤ដើម្បីត្រៀមរៀបចំ អាហារសម្រាប់បេក្ខជនមកពីចម្ងាយហូបចុកក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង រួមនិងមន្ត្រីថ្នាក់ដឹកនាំក្នុងក្រសួង មន្ទីរ ស្ថាប័ន ពាក់ព័ន្ធនៅរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ ២០២៦ នេះបាននាំយកថវិកា និងសម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួនទៅវេរប្រគេនដល់ព្រះគ្រូចៅអធិការវត្តចំនួន៤ ដើម្បីត្រៀមរៀបចំធ្វើម្ហូបអាហារ សម្រាប់បេក្ខជន និងអាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ ហូបពិសារស្នាក់អាស្រ័យ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥.២០២៦ ខាងមុខនេះ។
ថ្លែងមានប្រសាសន៍នាឱកាសនោះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តមប៉េង ពោធិសា បានសំដែងសាទរចំពោះមន្ទីរធម្មការ ក៏ដូចជាព្រះចៅអធិការវត្ត ក្នុងក្រុងស្វាយរៀង ស្រុកស្វាយជ្រុំ និងស្រុកកំពង់រោទិ៍ ដែលកន្លងមកបានរួមចំណែក ជួយសម្រាលរាល់ការលំបាករបស់បេក្ខជននិងអាណាព្យាបាល តាមរយៈធ្វើការផ្គត់ផ្គងបាយទឹកម្ហូបអាហារ ពិសេសកន្លែងស្នាក់នៅ ដែលទង្វើទាំងអស់នេះគឺជាការរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែនដីខេត្តដើម្បីបង្កលក្ខណៈដល់បេក្ខជននិងអាណាព្យាបាលក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះផងដែរ។
សូមបញ្ជាក់ថាថវិកានិងសម្ភារៈដែលឯកឧត្តមអភិបាលខេត្តនាំមកនូវក្នុងឱកាសនោះ សម្រាប់វត្តព្រៃឆ្លាក
រួមមាន៖ ថវិកា២លានរៀល,អង្ករ៥០គីឡចំនួន៥បាវ,មី៥កេស,ទឹកត្រី៥យួរ,ទឹកស៊ីអ៊ីវ,៥យួរ,ទឹកសុទ្ធ៥កេស,ត្រីងៀត៥គីឡូ និងសាច់ក្រក៥គីឡូ ដោយឡែកប្រគេនដល់វត្តចំនួន៣ទៀតរួមមាន វត្តធម្មយុត្តិ វត្តធ្មល់ និងវត្តស្វាយជ្រំ សម្ភារៈដូចគ្នា និងថវិកាក្នុង១វត្តចំនួន១លានរៀល។

Leave a Reply

Your email address will not be published. Required fields are marked *