ផ្ទះចំនួន១២៦ខ្នងបន្ថែមទៀត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បំពាក់ដោយ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក និងប្រព័ន្ធគមនាគមន៍ ដែលជាអំណោយរបស់សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានត្រៀមប្រគល់ជូនដល់យុទ្ធមិត្ត ឆ្នាំ១៩៧៨ បន្ទាប់ពី លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដឹកនាំយុទ្ធមិត្តឆ្នាំ១៩៧៨ ទៅពិនិត្យសំណង់ (ផ្ទះ) ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៦ជាមុនៗនឹងក្រុមការងារចែកជូនដល់យុទ្ធមិត្តឆ្នាំ១៩៧៨ បន្ទាប់ពីក្រុមយុទ្ធមិត្តព្រមទទួលយកតាមការព្រមព្រៀង។
លោកប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ចអតីតនិងយុវនីតិសម្បទាខេត្តស្វាយរៀង បានប្រាប់គេហទំព័ររំដួលស្វាយរៀង អោយដឹងថា ស្វាយរៀងគិតមកដល់ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា បានផ្ដល់ផ្ទះចំនួន៧៤២ ខ្នងរួមនឹងដីកសិកម្ម ក្នុងនោះរដ្ឋបាលខេត្ត បានចែកជូនដល់អតីតយុវជនជំហានទី១នៅក្នុងភូមិជីកដីស្រុករមាសហែកចំនួន ២០០ ខ្នង ជំហ៊ានទី២ចំនួន២០០ ខ្នងនិ ងជំហានទី៣ ចំនួន ៩១ខ្នង ដោយឡែកនៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ចំនួន១២៥ខ្នង ក្រុមការងារបានធ្វើការបែងចែករួចរាល់ ហើយដោយឡែកផ្ទះចំនួន១២៦ខ្នង ដែលរដ្ឋបាលខេត្តដឹកនាំយុទ្ធមិត្តមកពិនិត្យសំណង់នៅថ្ងៃនេះនឹងត្រៀមចែកនៅពេលឆាប់ៗខាងមុខនេះហើយ។
ក្នុងពេលក្រុមការងារដឹកនាំពិនិត្យគុណភាពសំណង់ តំណាងយុទ្ធមិត្តឆ្នាំ១៩៧៨បានមានចំណាប់អារម្មណ៍ ដោយគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមន៏អតីតយុទ្ធជនកម្ពុជា ដែលសម្តេច បានគិតគូរចែកផ្ទះ ដីកសិកម្ម ពិសេសរៀបចំផ្តល់គោលណយោបាយប្រាក់សោធនិវត្តដល់ពួកយើងខ្ញុំ ។
ជួបសំណេះសំណាលនាឪកាសនោះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ម៉ែន អេង អភិបាលរងខេត្ត បានណែនាំដល់ លោក លោកស្រី អតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ដែលត្រៀមមករួមរស់នៅទីនេះ ត្រូវគិតគូរ រក្សាផ្ទះសំបែង សុវត្តិភាព សុខភាព ករណីប្រឈមនិងបញ្ហាអ្វីមួយត្រូវរាយការណ៏មកមន្ត្រីមានសមត្ថកិច្ច សំដៅជៀសវាងជួបបញ្ហាអ្វីមន្ត្រីមូលដ្ឋានឆ្លើយតបមិនទាន់ ។
ចាម សុខា





