ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហង់ជួនណារ៉ុនអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ អគារសិក្សាថ្មីនិងប្រគល់សញ្ញាបត្រជូនដល់និសិត្យជយ័លាភីនៃសាកលវិទ្យាលយ័ស្វាយរៀង


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូនដល់ និសិត្យជយ័លាភីនៃសាកលវិទ្យាលយ័ស្វាយរៀង ត្រូវបានបញ្ចប់ការសិក្សា ជំនាញវិជ្ជាជីវៈ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងក្រសួង ពាក់ពន្ធ័ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀងផងដែរ ។
តាមសុន្ទរកថាស្វាគមន៏ ដែលអានដោយ ឯកឧត្តម ទុំ សារ៉ាវុធ សាកលវិទ្យាធិការ សាកលវិទ្យាលយ័ស្វាយរៀង បានបញ្ជាក់ថា ពិធីចែកផ្តល់សញ្ញាបត្រជូនដល់និសិត្យជយ័លាភី បញ្ចប់ថ្នាក់បរិញ្ញាបត្ររង និសិត្សបរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ជាប់ការសិក្សាដោយជយ័ ក្នុងឆ្នាំ២០២២.២០២៤.និងឆ្នាំ២០២៥ ថ្ងៃនេះមានចំនួន៦ពាន់៦១៩នាក់ ។
ថ្លែងមានប្រសាសន៏សំណេះសំណាលនាឪកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះ និសិត្យជយ័លាភីទាំងអស់ដែលបានបញ្ចាប់ការសិក្សានិងមកទទួលសញ្ញាបត្រនៅថ្ងៃនេះប្រកបដោយក្តីមោទនៈនិងជឿជាក់លើសមត្ថភាព និងសំដែងចូលរួមអបអរសាទរផងដែរ នូវសមិទ្ធផល ដែលសាកលវិទ្យាលយ័សា្វយរៀងបានសាងសង់អគារសិក្សាថ្មីបន្ថែម ដើម្បីឆ្លើយតប នៃកំណើន សិស្ស និសិត្យមកចូលសិក្សាមានការកើនឡើងជារៀងរាល់ឆ្នាំ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នូវបានណែនាំដល់និសិត្យជយ័លាភី ដែលទទួលបានសញ្ញាបត្រថ្ងៃនេះ ត្រូវយកទៅប្រើប្រាស់អោយមានគុណប្រយោជន៏ដល់សង្គមជាតិ គ្រួសារ ពិសេសខ្លួនឯងផ្ទាល់ ខណៈដែលរាជរដ្ឋាភិបាល ពិសេស សព ឯកឧត្តមនាយឧត្តមសេនីយ៏ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ និង សព សម្តេច ឧត្តមទេពញ្ញាណ ហ៊ុន ណេង អតីតអភិបាលខេត្តស្វាយរៀង ដែលលោកទាំង២ បានផ្តួចផ្តើមសាងសង់សាកលវិទ្យាសម្រាប់អោយក្មួយៗបានចូលសិក្សានៅក្នុងខេត្តកាលជាង២០ឆ្នាំមុននេះ។
ស្ថិតក្នុងពេលមកទទួលសញ្ញាបត្រ ក្នុងសាកលវិទ្យាលយ័ស្វាយរៀង តំណាងនិសិត្យជយ័លាភីទាំងជាង២ពាន់អង្គ/នាក់ បានមានចំណាប់អារម្មណ៏ ដោយថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ពិសេស សព ឯកឧត្តម ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ និងសព សម្តេចឧត្តមទេពញ្ញាណ ហ៊ុន ណេង អតីតអភិបាលខេត្ត ដែលផ្តួចផ្តើមកសាងសាកលវិទ្យានៅទីនេះ ដើម្បីផ្តល់អោយ ពួកយើងខ្ញុំទាំងអស់គ្នាបានចូលសិក្សារៀនសូត្រ និងសូមគោរពអរគុណ លោកឪពុក អ្នកម្តាយ ដែលបានខិតខំពុះពាគ្រប់ឧបត្ថមអោយកូនបានចូលសិក្សារៀបសូត្ររហូតមកទទួលសញ្ញាបត្រនៅថ្ងៃនេះ។
សូមបញ្ជាក់ថាសាកលវិទ្យាលយ័ស្វាយរៀងបង្កើតឡើងនិងសម្ពោធបើកអោយដំណើរការនៅឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្នសាកលវិទ្យាលយ័ បានធ្វើការបណ្តុះបណ្តាលធនធានមនុស្សចំនួន១ម៉ឺន ៤ពាន់ ៣០១នាក់ ក្នុងនោះនិសិត្យបញ្ចប់ការសិក្សា ជំនាញវិជ្ជាជីវៈទាំង៥មហាវិទ្យាលយ័ ចេញទៅស្វែងរការងារធ្វើមានចំនួន ១ម៉ឺន ២៥០នាក់ ។។ ដោយ ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *