អភិបាលខេត្តស្វាយរៀងនាំបច្ច័យទៅចូលរួមពិធបុណ្យផ្កាកសាងសាលាអប់រំពិសេស

   ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀងរួមនិងមន្ត្រីរាជការជុំវិញសាលាខេត្តនៅរសៀលថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៦នេះ បាននាំបច្ច័យទៅចូលរួមពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីប្រមូលបច្ច័យកសាងសាលាអប់រំពិសេស (សម្រាប់ជនពិការ)ស្ថិតនៅភូមិឬស្សីជង្រុកឃុំរមាំង ស្រុកស្វាយទាប ខេត្តស្វាយរៀង។
  លោកនាង សារិត ប្រធានសមាគមគ្រួសារសុភមង្គលខេត្តស្វាយរៀងបានបញ្ជាក់ឲ្យដឹងថាការសាងសង់សាលារៀនអប់រំពិសេស របស់សមាគម គឺរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ដែលជាជនពិការ អោយមានសមត្ថភាព ក្នុងការរស់នៅ ក៏ដូចនិងប្រកបរបបផ្សេងៗដើម្បីបំណិនជីវិតទៅអនាគត ខណៈដែលជនពិការនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងមានច្រើនហើយខ្វះលទ្ធភាពទៅបន្តការសិក្សានៅតាមសាលារៀនចំណេះដឹងទូទៅរបស់រដ្ឋ ដូចជនដែកគ្មានពិការភាពឯទៀត។
  ថ្លែងមានប្រសាសន៍ចំណេះសំណាលនាឱកាសនោះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការសាទរចំពោះសមាគមគ្រួសារសុភមង្គលខេត្តស្វាយរៀង ដែលមានគំនិតផ្ដួចផ្ដើមកសាងសាលាអប់រំពិសេស សម្រាប់ផ្ដល់ឱកាសឲ្យជនពិកាភាព បានចូលសិក្សារៀនសូត្រទទួលយកចំណេះដឹងបង្កើនសមត្ថភាព បម្រើការងារដល់សង្គមក៏ដូចជារកកម្រៃ ដើម្បីចិញ្ចឹមអាយុជីវិតរបស់ពួកទេផងដែរ។
  ទន្ទឹមនិងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ផ្នែកពាក់ព័ន្ធ ត្រូវចលនាឪពុកម្ដាយអាណាព្យាបាលជំរុញឲ្យជនពិការមកទទួលការអប់រំពីសាលាឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើនសមត្ថភាពចំណេះដឹង
ចំណេះធ្វើ បន្ទាប់ពីសាលាបានកសាងរួចរាល់នៅពេលខាងមុខនេះ ។ ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *