អភិបាលរងខេត្តស្វាយរៀងណែនាំដល់មន្ត្រីមានសមត្ថកិច្ចបង្កើនការបង្ក្រាបបទល្មើសនិងអប់រំពលរដ្ឋចូលរួមថែរក្សាសន្តិសុខអោយមានស្ថេរភាពល្អ

  លោកសេង សិលា អភិបាលរងខេត្តស្វាយរៀង បានណែនាំដល់មន្ត្រីមានសមត្ថកិច្ច បង្កើនការគ្រប់គ្រង និងបង្ក្រាបបទល្មើស ពិសេសអប់រំពលរដ្ឋ អោយចូលរួមបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពដើម្បីថែរក្សាសន្តិសុខសណ្ឋាប់ធ្នាប់អោយមានស្ថេរភាពល្អនៅគ្រប់មូលដ្ឋានភូមិ/សង្កាត់/ក្រុងរបស់យើង ។

   ការថ្លែងនិងមានប្រសាសន៏របស់មន្ត្រីខេត្តបែបនេះបានធ្វើឡើង ក្នុងឪកាសលោកអញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ឯក រិទ្ធី ជាអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្អើញចូលរួមពី លោក លោកស្រី ជាមន្ត្រីថ្នាក់ដឹកនាំនៅតាមមន្ទីរស្ដាបន័ ខេត្ត ក្រុង និង សង្កាត់ជាច្រើនរូបទៀត។
   លោកអភិបាលរងខេត្តបានបញ្ជាក់ថា បាវិត គឺ​ជាក្រុង ដែលតភ្ជាប់ព្រំប្រទល់ដែននិងប្រទេសវៀតណាម ហើយក៏ ជាទីប្រជុំប្រមូលផ្តុំ ទៅដោយរោងចក្រ សហគ្រាស  និងគ្រឹះស្ថាន ផ្សេងៗ ជាច្រើនកន្លែង ដែលក្រុមអ្នកវិនិយោគ គ្រប់ជាតិ សាសន៏ បានចូលមកបង្កើតទីផ្សាការងារជូនពលរដ្ឋ រាប់ម៉ឺនកន្លែង តាមរយះស្ថេរភាពនិងសន្តិសុខល្អ ។ ដើម្បីបញ្ជៀសនិងបះពាល់ដល់ដំណើរការផលិតរបស់រោងចក្រ សហគ្រាស និងសុវត្តិភាពក្រុមអ្នកវិនិយោគ មន្ត្រីមានសមត្ថកិច្ច ត្រូវចាត់តាំងក្រុមការងារតាមឃ្លាំមើល ពួកឆ្លៀតឪកាស ធ្វើសកម្មភាព ពិសេសតំបន់នេះជាតំបន់ដែលអំណោយផលក្នុងការធ្វើសកម្មភាពរបស់ជនឈ្លៀសឪកាស ដែលនាំអោយ ប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន​ ពិសេសអប់រំពលរដ្ឋបន្ថែម ស្តីពីការជួលផ្ទះ ឬទីតាំង ដល់ជនមិនមានអត្តសញ្ញាណច្បាស់លាស់ សំដៅបញ្ជៀសការជួលផ្ទះ ឬទីតាំងទៅ ប៉ះចំក្រុមឆបោកធ្វើសកម្មភាពខុលច្បាប់ ពេលដែលសមត្ថកិច្ចត្រួតពិនិត្យទៅរកឃើញសកម្មភាពមិនប្រក្រតី ឈានទៅឃាត់ជនឈ្មើស និង បិទទីតាំង និងផ្ទះបង្កអោយបងបង្អូនរងគ្រោះដែលមិនបានដឹងជាមុន ។
   ទន្ទឹមនិងនោះដែរក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក សេង សិលា បានសំដែងអបអរសារទរចំពោះលោក ឯក រិទ្ធី តាមរយះរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសតែងតាំង ជាអភិបាលរងក្រុង បន្ទាប់ពីរូបលោកបានចូលរួមអនុវត្តការងារជំនាញបានល្អទៅតាមគោលនយោបាយរាជរដ្ឋាភិបាលកន្លងមក ។
     ជាមួយនោះដែរលោកអភិបាលរងខេត្តក៏បានណែនាំ ដល់លោកអភិបាលក្រុងថ្មី ត្រូវបន្តនិរន្តភាពការងារ ពិសេសគោរពវិនយ័ និងធ្វើការសាមគ្គីផ្ទៃក្នុង ដើម្បីបន្តសម្រេចការងារដែលរដ្ឋបាលខេត្តក៏ដូចក្រសួងមហាផ្ទែប្រគល់ជូន ។  
                ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *