សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាពដោយឥតគិតថ្លៃ ជូនពលរដ្ឋចំនួន ៨ពាន់នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ឃុំស្វាយអង្គស្រុកស្វាយជ្រំខេត្តស្វាយរៀងថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះអង្គពិធីទាំងមូលផងដែរដោយក្តីនឹករលឹក ដែលបានមកជួបជុំទទួលពិនិត្យនិងព្យាបាលជំងឺនៅថ្ងៃនេះ។
សម្តេច បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃការអភិវឌ្ឍប្រទេស សុខភាពពលរដ្ឋគឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍមូលធនមនុស្ស រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដោយផ្អែកលើប្រព័ន្ធសសរស្ដម្ភធំៗចំនួន២ គឺ៖
១.ប្រព័ន្ធជំនួយសង្គម : ផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ និងការគាំទ្រផ្ទាល់ដល់គ្រួសារក្រីក្រ ស្រ្តីមានផ្ទៃពោះ កុមារតូច និងជនរងគ្រោះដោយវិបត្តិផ្សេងៗ ២. របបសន្តិសុខសង្គម : គ្រប់គ្រងដោយ ប.ស.ក. (បេឡាជាតិសន្តិសុខសង្គម) រួមមាន របបហានិភ័យការងាររបបថែទាំសុខភាពនិងរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករ-និយោជិតនិងមន្ត្រីសាធារណៈ។
សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងការដឹកនាំយ៉ាងសកម្មរបស់ ឯកឧត្តម លេង ផាលី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងជំនាញវិជ្ជាជីវៈ ចុះបម្រើពលរដ្ឋដោយស្មារតីមនុស្សធម៌ និងបណ្តុះស្មារតី “រួមគ្នាថែរក្សាសុខភាពពលរដ្ឋ”។
ស្ថិតក្នុងពេលទទួលសេវាជំងឺតំណាងពលរដ្ឋបានមានចំណាប់អារម្មណ៍ថ្លែងអំណរគុណចំពោះឯកឧត្តមហ៊ុនម៉ានីដែលឯកឧត្តមបានបញ្ចុះក្រុមគ្រូពេទ្យឯកឧត្តមមកពិនិត្យនិងព្យាបាលជំងឺឲ្យឥតគិតថ្លៃ។សំឡេង…….
ស្របជាមួយគ្នានោះដែរលោកហែម សារិទ្ធ អភិបាលស្រុក ស្វាយជ្រុំ ក៏បានគោរពថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិសេសបំផុតឯកឧត្តមហ៊ុន ម៉ានី ដែលឯកឧត្តមយកចិត្តទុកដាក់សុខភាពពលរដ្ឋតាមរយៈផ្ដល់ក្រុមគ្រូពេទ្យមកពិនិត្យជំងឺឥតគិតថ្លៃនៅថ្ងៃនេះ។សំឡេង…….
តាមរបាយការណ៍ស្វាគមន៍របស់លោកវេជ្ជបណ្ឌិតគុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបញ្ជាក់ឲ្យដឹងថានៅក្នុងដំណើរការពិនិត្យនិងព្យាបាលជំងឺ ក្រុមគ្រូពេទ្យគ្រប់ជំនាញដែលមកពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ានីសរុបចំនួន 997 នាក់ ក្នុងនោះក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺមានចំនួន27 ជំនាញ រួមមានជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅរបស់កុមារ រោគស្ត្រី ឬសដូងបាត ជំងឺសូត ជំងឺក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ប្រដាប់រំលាយអាហារ ជំងឺសើរស្បែក ដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់រលាកថ្លើម ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺភ្នែក មាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះបំពង់ក និងតម្រង់នោម។ ចាម សុខា









