ក្រសួងសង្គមកិច្ចបើកវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនិងអាគ្រោះសន្ន
ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនិងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្ដល់ការយល់ដឹងលម្អិត ពីនីតិវិធីនៃការអនុវត្ត និងជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកទទួលផល ជូនដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ លោកអភិបាល អភិបាលរងស្រុក ក្រុង លោក លោកស្រី មេឃុំ សង្កាត់ ក្នុងខេត្តស្វាយរៀងដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តក្រោមវត្តមានលោកស្រីប្រាក់ ថាវ:ភារី អគ្គនាយករងនៃមូលនិធិជំងឺសង្គមក្រសួងសង្គមកិច្ចនិងលោកស្រីយស់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង ។
ថ្លែងមានប្រសាសន៏នាឪកាសនោះលោកស្រីប្រាក់ ថាវ:ភារី បានសំដែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និង លោក លោកស្រីជាមេឃុំ ចៅសង្កាត់ ដែលបានសហការរៀបចំ និងអញ្ជើញចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរួមដើម្បីអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល។
លោកស្រីបានបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកងបី ដែលបានទទួលសម្ពាធពីថ្លៃប្រេង និងឧស្ម័នឥន្ធនៈ មានពេលកំណត់មួយច្បាស់លាស់ដូច្នេះ ដើម្បីឲ្យអ្នកដែលរងប៉ះពាល់ដោយហានិភ័យ ទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបាល មេភូមិ មេឃុំ ស្រុក ក្រុង ត្រូវកំណត់មុខសញ្ញាជនទាំងនោះឲ្យបានច្បាស់លាស់មុននឹងចូលរួមអនុម័តឧបត្ថម្ភ ជាមួយនឹងមន្ទីរអង្គភាពពាក់ព័ន្ធ សំដៅបញ្ជៀសការរិះគន់ពីមជ្ឈដ្ឋាន ដែលនាំឲ្យប៉ះពាល់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចហ៊ុន ម៉ាណែត នាកយរដ្ឋមន្ត្រីប្រកបដោយស្មារតីទទួលខុសត្រូវចំពោះជីវភាពពលរដ្ឋនៅទូទាំងប្រទេស ។
តាមរបាយការណ៏ស្វាគមន៏របស់លោកស្រី យស ស៊ីណាត អភិបាលរងខេត្តបានបញ្ជាក់អោយដឹងថា នៅក្នុងឆ្នាំ២០២៦នេះសាខាមូលនិធិជាតិជំនួយសង្គមខេត្តស្វាយរៀង បានចូលរួមអនុវត្តកម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារ ក្នុងនោះសាខាបានទទួលចុះឈ្មោះគ្រួសារពលរដ្ឋចូលក្នុងកម្មវិធីមានចំនួន៣ម៉ឺន៣ពាន់៧១២គ្រួសារ ស្រី្តមានផ្ទៃពោះចំនួន៦៨១នាក់ កុមារអាយុក្រោម២ឆ្នាំចំនួន២៧៧នាក់ មនុស្សវយ័ចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងចំនួន២ម៉ឺន៤ពាន់២០៣នាក់ ជនពិការភាពចំនួន៥ពាន់៣៩១នាក់ អ្នកផ្ទុកមេរោគអេដស៏ និងជំងឺអសដស៏ចំនួន២៧២នាក់ កម្មវិធីជាតិជំនួយផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភយ័ ចំនួន៥៧១នាក់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំតាមម្តាយក្នុងពន្ធនាគារមានចំនួន៣នាក់ ៕








