ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និងពិធីបុណ្យជាតិបារាំង (National French Day)

រាជធានីភ្នំពេញ, ក្រុមហ៊ុន ខេមប្រ៊ូវ (Cambrew Ltd) ជាបុត្រសម្ព័ន្ធមួយរបស់ Carlsberg Group និងមានរោងចក្រផលិតស្រាបៀរដំបូងគេនៅកម្ពុជា បានប្រកាសខ្លួនជាអ្នកឧបត្ថម្ភភេសជ្ជៈក្នុងព្រឹត្តិការណ៍ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌អ៊ឺរ៉ុបសំខាន់ចំនួនពីរគឺ NordCham Cambodia Crayfish Party នៅថ្ងៃទី ២៣ តុលា ឆ្នាំ ២០២៥ និង French National Day នៅខែ កក្កដា ឆ្នាំ២០២៥ ។

ការឧបត្ថម្ភនេះ ឆ្លើយតាមការប្តេជ្ញាឥតឈប់ឈររបស់ក្រុមហ៊ុន ដែលថាការផលិតផលិតផលដ៏មានគុណភាពសម្រាប់អតិថិជន មិនមែនជាកិច្ចការតែមួយមុខគត់របស់ក្រុមហ៊ុន តែការចូលរួម និងលើកកម្ពស់ទំនាក់ទំនង ផ្សាភ្ជាប់វប្បធម៌ចម្រុះ ការអបអរសមិទ្ធផល និងវឌ្ឍនភាពរួមនៅកម្ពុជា គឺជាឆន្ទៈពិតប្រាកដមួយទៀតនៅពីក្រោយការផលិតផលិតផលរបស់ក្រុមហ៊ុន។

តាមរយៈជាអ្នកឧបត្ថម្ភកម្មវិធីទាំងពីរនេះ ក្រុមហ៊ុន ខេមប្រ៊ូវ (Cambrew Ltd) បាននាំយកស្រាបៀរដ៏ល្បីស្តង់ដារអន្តរជាតិរបស់ខ្លួនចំនួន៥ មុខ គឺ Angkor, Angkor Sky, Black Panther New Moon, Blanc 1664 និង Carlsberg ទៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះ ដើម្បីញាំងបរិយាកាសនៃការជួបជុំ ការសន្ទនា ផ្លាស់ប្តូរវប្បធម៌ និងការផ្សាភ្ជាប់ទំនាក់ទំនងក្នុងបណ្តាញធុរកិច្ច និងសង្គមកាន់តែរីករាយ ស្និទ្ធស្នាល ប្រកបដោយភាពវិជ្ជមាន។

លោក យឹម លីត្រា ប្រធានផ្នែកស្រាបៀរ នៅក្រុមហ៊ុន Cambrew បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Cambrew មានកិត្តិយសជាខ្លាំងក្នុងការអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះ។ យើងពិតជាមានមោទនភាពក្នុងការជាអ្នកឧបត្ថម្ភ និងរួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ នៃមិត្តភាព ការទំនាក់ទំនង និងភាពជោគជ័យរួម។ ផលិតផលស្រាបៀររបស់ Cambrew មានគុណភាពខ្ពស់តាមលក្ខណស្តង់ដារអន្តរជាតិ ដែលបានទទួលស្គាល់យ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ទាំងពីរនេះ។” ហើយក៏សូមអរគុណដល់អ្នកដែលបានចូលរួមទាំងអស់ដែលស្រឡាញ់ ជឿទុកចិត្តនិងបានបញ្ជាក់លើផលិតផលស្រាបៀររបស់យើង! ការគាំទ្ររបស់អ្នកគឺជាកម្លាំងដ៏សំខាន់ដែលជួយឲ្យយើងបន្តផ្តល់នូវរសជាតិឆ្ងាញ់ និងគុណភាពល្អបំផុត។

Leave a Reply

Your email address will not be published. Required fields are marked *