OCIC គាំទ្រផលិតកម្មបារមី សម្ដែងសិល្បៈនៅទីក្រុងប៉ារីសក្នុងកម្មវិធី “Rise for Khmer” នៅយប់នេះ

ក្រុមហ៊ុន(OCIC) មានក្ដីសោមនស្សគាំទ្រការប្រគំតន្ត្រី “Rise for Khmer” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះមានវត្តមានសិល្បករ សិល្បការិនីល្បីៗពីផលិតកម្មបារមី រួមមានលោក VANNDA, កញ្ញា SUZANA, លោក VANTHAN, លោក NORITH និងលោកYUUHAI ដែលនឹងឡើងបង្ហាញការប្រគំតន្ត្រីនៅ Salle Pleyel ជាសាលតន្ត្រីអន្តរជាតិល្បីល្បាញមួយនៅប្រទេសបារាំង។

កម្មវិធីនេះរៀបចំដោយសមាគមសិល្បករខ្មែរ និង Sabay Dara ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្ហាញវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ។

ក្នុងរយៈពេលជាង ២៥ ឆ្នាំមកនេះ OCIC បានចូលរួមអភិវឌ្ឍកម្ពុជាតាមរយៈគម្រោងទីក្រុងរណប និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសំខាន់ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការគាំទ្រកម្មវិធីវប្បធម៌នៅក្រៅប្រទេសលើកនេះជាការបន្តការប្តេជ្ញារយៈពេលវែងរបស់ OCIC ក្នុងការលើកស្ទួយ និងពង្រឹងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។

ការចូលរួមនេះឆ្លុះបញ្ចាំងតាមរយៈតំបន់អភិវឌ្ឍន៍របស់គម្រោងអភិវឌ្ឍន៍ OCIC គម្រោងជ្រោយចង្វារបេយ៍ដែលជាទីតាំងសម្រាប់កម្មវិធីធំៗ សម្រាប់ការប្រគំតន្ត្រីរបស់លោក វណ្ណដា ដែលរៀបចំដោយផលិតកម្មបារមី សិល្បករជាតិ និងអន្តរជាតិ រួមទាំងក្រុម K-Pop ដូចជា PSY 2NE1 និងព្រឹត្តិការណ៍ជាតិដូចជា PrideFest ។

Leave a Reply

Your email address will not be published. Required fields are marked *